រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា
📍រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ជារមណីយដ្ឋានកណ្ដាលព្រៃព្រឹក្សាហ៊ុមព័ទ្ធដោយភ្នំសងខាងទឹកធ្លាក់ដ៏ស្រស់ស្អាត ត្រជាក់ខ្លាំង។ យើងអាចមើលឃើញជួរភ្នំវែងអន្លាយ និងព្រៃឈើ ខៀវស្រងាត់។
📌នៅទីនោះមានទឹកធ្លាក់សម្រាប់លេងមានពីរកន្លែង គឺមួយនៅខាងលើដែលជាទឹកធ្លាក់ធម្មជាតិ មានលំហូរធ្លាក់យ៉ាងខ្លាំងមកពីខាងលើ ហើយបរិវេណសម្រាប់ការលេងទឹកមានទំហំធំ។ ផ្លូវដែលអាចឡើងទៅដល់ផ្នែកទឹកធ្លាក់ខាងលើ គឺមានជាជណ្តើរបេតុងឡើងទៅ ប្រមាណជាកន្លះគីឡូម៉ែត្រ បន្ទាប់មកជាផ្លូវដែលគេឈូសសរសៀរតាមស្ពានជាប់ផ្ទាំងថ្មភ្នំប្រមាណជា 1គីឡូម៉ែត្រទៀត។ ចំណែកឯផ្នែកខាងក្រោមមួយទៀតគឺជាការរៀបចំច្នៃប្រឌិត ស្តុកទឹកដែលហូរមកពីខាងលើ បែបជាអាងដែលអាចអោយភ្ញៀវចុះលេងទឹកនោះបាន និងមានជាខ្ចុះអោយជួលសម្រាប់អង្គុយលេងនិងញ៉ាំអាហារជុំគ្នាយ៉ាងត្រជាក់ផងដែរ។
📌ទីតាំង៖ ស្រុកទឹកឈូ ខេត្តកំពត
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី