មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ
(ភ្នំពេញ)៖ មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ១២១,៧៣៦នាក់
* ខេត្តស្វាយរៀង ៩៣,៥៦០នាក់
* ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់
* ខេត្តបាត់ដំបង ៨១,៤៥៣នាក់
* ខេត្តកំពត ៦៥,៩១៥នាក់
* ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់
* ខេត្តសៀមរាប ៥០,៤២៨នាក់។