ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម"

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម"


នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ចើញជាអធិបតីក្នុងពិធីសិក្ខាសាលា ស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម" ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​ សរុបប្រមាណ300នាក់ នៅសណ្ឋាគារ សុខាប៊ិច ក្រុងព្រះសីហនុ។

ជាមួយគ្នានោះដែរ​ ក៏មានការប្រគល់វិញ្ញាបនបត្រ​ និងលិខិតសសេីរដល់មូលដ្ឋានអាជីវកម្មនៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រទាំង៤ចំនួនប្រមាណ១៨០អាជីវកម្ម​ និងបេក្ខភាពឆ្នេរទាំង១១ដែលបានទទួលជ័យលាភីឆ្នេរស្អាតកម្រិតល្អណាស់ និងកម្រិតមធ្យមផងដែរ៕