ក្រសួងទេសចរណ៍បានដាក់ចេញ ប្រកាសស្តីពី “ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី”
ក្រសួងទេសចរណ៍បានដាក់ចេញ ប្រកាសស្តីពី “ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី”។
(ភ្នំពេញ) ក្រសួងទេសចរណ៍បានដាក់ចេញប្រកាសស្តីពី “ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី” ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងលើកកម្ពស់សុវត្ថិភាពទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសចូលរួមដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ"តាមរយៈការអប់រំ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយ សុវត្ថិភាព និងសុជីវធម៌ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់គុណភាពក្នុងការគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏ដូចជាការពង្រឹងនូវសមត្ថភាពការងារ និងការទទួលខុសត្រូវខ្ពស់របស់ម្ចាស់កម្មវិធី ពិសេសចូលរួមចំណែកក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងកក់ក្តៅ “Kingdom of Wonder - Feel the Warmth” ជូនភ្ញៀវជាតិ និងអន្តរជាតិស្របតាមបែបបទ និងស្តង់ដារជាធរមាន។
ការប្រកាសដាក់ចេញនូវគោលការណ៍ណែនាំនេះ គឺសំដៅធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធដែលមានបំណងរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ត្រូវធ្វើការស្នើសុំការអនុញ្ញាត និងសម្របសម្រួលពីក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលការណ៍ណែនាំសំខាន់ៗចំនួន ៦ផ្នែកធំៗ ដូចខាងក្រោម ៖
ផ្នែកទី ១- ច្រកចេញចូលកម្មវិធី ឬព្រឹត្តិការណ៍ និងផែនការគ្រប់គ្រងហានិភ័យ
ផ្នែកទី ២ - រៀបចំកម្មវិធី ឬព្រឹត្តិការណ៍នៅតាមអគារសាធារណៈរបស់រដ្ឋ ឬឯកជន
ផ្នែកទី ៣- អ្នកគ្រប់គ្រង សម្របសម្រួល និងវិធានការបង្ការ
ផ្នែកទី ៤ - ការគ្រប់គ្រងទស្សនិកជន ឬទេសចរ
ផ្នែកទី ៥ - បញ្ហាទាក់ទងនឹងគ្រឿងញៀន
ផ្នែកទី ៦- ការអប់រំ និងកាត់បន្ថយផលប៉ះពាល់ជុំវិញបរិវេណកម្មវិធី ឬព្រឹត្តិការណ៍
ផ្នែកទី ៧ -សេវាសម្ព័ន្ធ