ឆ្នេរអង្កោល
ឆ្នេរអង្កោល គឺជាឆ្នេរមួយដែលមានឆ្នេរខ្សាច់ពណ៌សក្បុស និងមានទេសភាពដ៏ស្រស់ស្អាតដោយមានដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។ ឆ្នេរនេះមានប្រវែងប្រមាណ 10គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុងកែប។ នៅទល់មុខឆ្នេរនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក កោះស្វាយ និងកោះត្បាល់បានផងដែរ ។
សកម្មភាពកម្សាន្ត៖
សម្រាកលំហែជាមួយខ្យល់ជំនោរសមុទ្រដ៏បរិសុទ្ធ ងូតទឹកលេងកម្សាន្ដ ការញុំាអាហារ ថតរូបអនុស្សាវរីយ៍ ទស្សនាប្រជុំកោះដែលនៅទល់មុខឆ្នេរ។
អាស័យដ្ឋាន៖
ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
.jpg)






