បឹងក្រញ៉ាក

បឹងក្រញ៉ាក


រមណីយដ្ឋានអេកូទេសចរណ៍ បឹងក្រញា៉ក ​ជាប្រភេទរមណីយដ្ឋានធម្មជាតិដែលមានលក្ខណៈពិសេសគឺមានបឹងធម្មជាតិដ៏ស្រស់ស្អាតមួយដែលហ៊ុមព័ទ្ធដោយព្រៃឈើនៅត្រើយខាងកើត សម្បូរដោយសត្វបក្សាបក្សី សត្វព្រៃ និងប្រភេទរុក្ខជាតិកម្រ។

📍សកម្មភាពកម្សាន្ត៖ជិះទូកលេងកម្សាន្ត មុជទឹក មើលការនេសាទត្រីរបស់ប្រជាពលរដ្ឋ ដើរកម្សាន្តព្រៃគយគន់ព្រៃព្រឹក្សាធំៗ ទស្សនាសត្វស្លាប សត្វព្រៃជាច្រើនប្រភេទ ស្វែងយល់ពីការប្រមូលផលស្រូវដែលជាប្រពៃណីខ្មែរ និងអាចស្នាក់នៅក្នុងផ្ទះបុរាណខ្មែរដែលមានលក្ខណៈសាមញ្ញ រូមជាមួយនឹងការបរិភោគអាហារជាមួយអ្នកស្រុក។

📍អាសយដ្ឋាន៖ភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ