ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង)

ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង)


        ខ្លោងទ្វារខាងជើងត្រូវបានគេប្រើសប្រាស់សម្រាប់ក្រុមបុព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។ ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោសចំពោះអ្នកមានទោសស្រាលធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។ ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម[១]

ដកស្រង់ចេញពីសៀវភៅ មគ្គុទ្ទេសក៏អាណាចក្រអង្គរ ភាគ២ ដោយ ហែម សោភ័ន្ត ឆ្នាំ២០១៥ ទំព័រទី១៤-១៦។

📸📸 Sorphan Meas (សោភ័ន មាស​)