ទស្សនាស្រុកយើង ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី
ប្រាសាទបឹងមាលា កសាងតាមរចនាបទអង្គរវត្ត មានកំពែង3ជាន់បានកសាងឡើងនៅអំឡុងចុងសតវត្សទី 11 ដើមសតវត្សទី 12 ដោយព្រះបាទសូរ្យវរ្ម័នទី2 ជាប្រាសាទហិណ្ឌូ ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទនេះស្ថាបនាឡើងដោយថ្មភក់ និងថ្មបាយក្រៀម មានក្បាច់រចនាល្អវិចិត្រ គួបផ្សំនិងដើមឈើនានាដុះចាក់ឫសខ្វាត់ខ្វែងលើផ្នែកខ្លះនៃប្រាសាទ និងព័ទ្ធជុំវិញប្រាសាទ ព្រមទាំងមានគូទឹកព័ទ្ធជុំវិញមានបណ្ដោយប្រវែង 1200ម៉ែត្រ ទទឹង900ម៉ែត្រ។
ទីតាំងៈ ស្ថិតនៅក្នុង ភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប!

.jpg)
.jpg)


.jpg)
