រមណីយដ្ឋានភ្នំយ៉ាត

រមណីយដ្ឋានភ្នំយ៉ាត


ភ្នំយ៉ាត ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ
📌ចេតិយភ្នំយ៉ាត មានបាតប្រវែង ១៦ ម៉ែត្រគុណនឹងកម្ពស់ ២៧ ម៉ែត្រ  កសាងឡើងនៅសតវត្ស ទី ១៩ ក្នុងឆ្នាំ ១៩២៥  ដោយជនជាតិ ភូមា (កូឡា) ក្នុងគោលបំណងដើម្បីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសមណគោតម។ 
📌ភ្នំយ៉ាត មិនត្រឹមជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិទេ ភ្នំយ៉ាតក៏ជាបេះដូងនៃទីក្រុងប៉ៃលិន ។ ភ្នំយ៉ាតមានផ្លូវឡើងចំនួនពីរគឺ មួយឡើងដោយថ្មើជើង និងមួយទៀតសំរាប់រថយន្ត និងម៉ូតូ ។ ភ្នំយ៉ាតមានកាំជណ្តើរ ៤២កាំ ដែលកាំជណ្តើរនីមួយៗ មានកំពស់ ២៥សង់ទីម៉ែត្រ ។ ជណ្តើរនេះកសាងថែ្ងទី១៣ តុលា ឆ្នាំ១៩៩៨។ ភ្នំយ៉ាតមានកំពស់ ៦០ម បណ្តោយ ៧០០ម និងទទឹង ៣០០ម ផ្ទៃក្រឡា ៣០០០០ម២ ។ ភ្នំនេះចាប់ផ្តើមកសាងក្នុងឆ្នាំ ១៩២២ ដោយជនជាតិកូឡា ។

📸ទស្សនាស្រុកយើង(Visit Our Home) "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី" 

👉ភ្នំយ៉ាតមានទីតាំងស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ដែលមានចំងាយប្រមាណជា ១គីឡូម៉ែត្រ ពីទីរួមខេត្ត។ 

អត្ថបទផ្សេងទៀត