ផ្ទះបុរាណរបស់លោកយាយប៊ុនរឿងវត្តគរ
ផ្ទះបុរាណរបស់លោកយាយប៊ុនរឿងវត្តគរ
ត្រូវបានកសាងឡើងនៅឆ្នាំ1920 ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដែលមានអាយុកាល 100ឆ្នាំមកហើយ។
📌ដំណើរកម្សាន្តទៅកាន់ផ្ទះបុរាណ គឺជាដំណើរកម្សាន្ត ដែលធ្វើឱ្យភ្ញៀវទេសចរមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបុរាណចាស់ៗបង្កប់ដោយលក្ខណៈស្ថាបត្យកម្មខ្មែរ ដែលនៅគង់វង្សហើយក៏មាន ឧបករណ៍ប្រើប្រាស់សម្រាប់ការងារកសិកម្ម សិប្បកម្មតម្បាញ និងក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបុរាណ។
📌លើសពីនេះទៅទៀតអ្នកទេសចរក៏អាចសិក្សាពីប្រវត្តិសាស្ត្រនៃផ្ទះបុរាណមួយនេះផងដែរ ទស្សានាពីជីវិតរស់នៅរបស់ប្រជាជននៅទីនោះ និងថតរូបអនុស្សាវរីយ៍។
👉🏼ទីតាំង៖ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
👉🏼ម៉ោងដំណើរការ៖ 08:00ព្រឹក - 17:00ល្ងាច រៀងរាល់ថ្ងៃ
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី