សហគមន៍អេកូទេសចរណ៍អូរជាំ

សហគមន៍អេកូទេសចរណ៍អូរជាំ


📍សហគមន៍អេកូទេសចរណ៍អូរជាំ 
ជារមណីយដ្ឋានមួយដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្តបាត់ដំបង។ ទឹកធ្លាក់អូរជាំនេះមានកម្ពស់ 30 ម៉ែត្រ ដែលហ៊ុព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ ផ្លូវទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា  សម្រស់ព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្ម និងទឹកធ្លាក់ជាបណ្តាក់ៗតាំងពីជើងភ្នំរហូត់ដល់កំពូលភ្នំដែលបង្ករលក្ខណៈអោយមានភាពសប្បាយរីករាយដល់ភ្ញៀវទេសចរមកទស្សនា។
📌សកម្មភាពកំសាន្ត៖ ស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រខ្មែរក្រហម ការបោះតង់ ដើរកម្សាន្តផ្សងព្រេងក្នុងព្រៃ ទទួលទានអាហារបែបសហគមន៍ សម្រាកកំសាន្តក្នុងពេលរាត្រី និងស្វែងយល់ពីផលិតផលរបស់សហគមន៍។
📌ទីតាំង៖ ភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង

📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
ប្រភព៖ ឯកសារ MOT,TCBP AFD