សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍
ទំនប់ម្លេច ជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយនៅខេត្តកំពត ភ្ញៀវទេសចរនឹងមានអារម្មណ៍ស្រស់ស្រាយ រំសាយរាល់ទុក្ខកង្វល់ទាំងឡាយជាមួយនឹងសម្រស់ជួរភ្នំខៀវស្រងាត់ ទឹកថ្លាយង់គួរឱ្យចង់លេង ខ្យល់ជំនោរបក់ត្រសៀកៗ។
អានបន្តឆ្នេរកោះតាគៀវ ជាឆ្នេរសស្អាតមួយនៃខេត្តព្រះសីហនុ ដែលរំលេចទៅដោយទឹកសមុទ្រថ្លាឈ្វេង រួមទាំងមានរុក្ខជាតិបៃតងខ្ចី ព័ទ្ធជុំវិញទៅដោយព្រៃភ្នំខៀវស្រងាត់នៅកណ្ដាលសមុទ្រ។
អានបន្តទឹកធ្លាក់ថ្មដាតូច ជាប្រភេទរមណីយដ្ឋានធម្មជាតិដែលមានទេសភាពព្រៃឈើដ៏ក្រាស់គ្របដណ្តប់ពីលើទឹកធ្លាក់ថ្លាឈ្វេងហូរខួបប្រាំ ខួបវស្សា និងមានកម្ពស់ 30ម៉ែត្រអមដោយដើមឈើ និងផ្ទាំងថ្មធំៗ។
អានបន្តបឹងក្រញា៉ក ជាប្រភេទរមណីយដ្ឋានធម្មជាតិដែលមានលក្ខណៈពិសេសគឺមានបឹងធម្មជាតិដ៏ស្រស់ស្អាតមួយដែលហ៊ុមព័ទ្ធដោយព្រៃឈើនៅត្រើយខាងកើត សម្បូរដោយសត្វបក្សាបក្សី សត្វព្រៃ និងប្រភេទរុក្ខជាតិកម្រ។
អានបន្តរមណីយដ្ឋានធម្មជាតិព្រៃគគីរ ជាប្រភេទរមណីយដ្ឋានកែច្នៃហើយលក្ខណៈពិសេសនៃរមណីយដ្ឋានធម្មជាតិនេះគឺជាព្រៃចម្ការមានកូនព្រៃធម្មជាតិ មានស្ពានដើរឆ្លងចូលព្រៃ មានស្រះមានក្បូនបណ្តែតទឹក និងខ្ទមកញ្ចុះសម្រាប់អង្គុយលេងលំហែរអារម្មណ៍ ក៏ដូចជាស្ទូចត្រីផងដែរ។
អានបន្តតំបន់អេកូទេសចរណ៍អូរសោម ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសសម្រាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិ ដោយមានទឹកធ្លាក់រហូតដល់ទៅ 7កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាសត្វក្រពើភ្នំ និងតំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រងអមជាមួយអាកាសធាតុត្រជាក់ៗផង ...
អានបន្តទឹកធ្លាក់អូរស្វាយ គឺជាកន្លែងទេសចរណ៍មួយដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ព្រោះទឹកធ្លាក់នៅទីនោះមានច្រើនដំណាក់ ហើយច្រោះហូរតាំងពីលើកំពូលភ្នំរហូតមកដល់ជើងភ្នំ។ ទឹកធ្លាក់នេះព័ទ្ធជុំវិញទៅដោយព្រៃឈើតូចធំដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរទាំងឡាយ។ វាជាកន្ល ...
អានបន្តឆ្នេរនីប៉ន់ឡាហ្គូន គឺជាឆ្នេរដ៏ស្រស់ស្អាតមួយដែលស្ថិតនៅលើកោះរ៉ុង។ នៅទីនេះមានឆ្នេរខ្សាច់ស និង ព្រៃឈើយ៉ាងខៀវស្រងាត់។
អានបន្តទឹកធ្លាក់ជាំស្លា ជាកន្លែងទេសចរណ៍មួយដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ នៅជិតដល់ព្រំប្រទល់់ជាយដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃ។ កន្លែងទេសចរណ៍មួយនេះ ត្រូវបានហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់ ជាមួយសំឡេងបក្សាបក្សី ថ្មតូចធំជាច្រើន។
អានបន្ត