ក្រសួងទេសចរណ៍ ណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា!
ក្រសួងទេសចរណ៍ ណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា!
ស្របតាមលិខិតលេខ ២៥០ សជណ.អអទ. ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅកម្ពុជា ដោយស្នើសុំមន្ទីរទេសចរណ៍បញ្ចូលឡូហ្គូ បាវចនា និមិត្តសញ្ញា និងពាក់ស្លោកនានាពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះ នៅលើឯកសារផ្សព្វផ្សាយ និងនៅលើផ្ទាំង Backdrop កម្មវិធីនានារបស់មន្ទីរ និងរដ្ឋបាលខេត្ត ទៅតាមភាពបត់បែនជាក់ស្តែង។ ទន្ទឹមនឹងនេះ ក៏សូមស្នើផ្សព្វផ្សាយឲ្យវិស័យឯកជន និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ប្រើប្រាស់នូវឡូហ្គូ បាវចនា និមិត្តសញ្ញា និងពាក់ស្លោកព្រឹត្តិការណ៍នេះ ក្នុងឧបករណ៍ផ្សព្វផ្សាយ និងកម្មវិធីនានា ដោយប្រើប្រាស់ក្នុងគោលដំណងផ្សព្វផ្សាយ និងមិនធ្វើអាជីវកម្ម។