រួសរាន់ឡើង!គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់អាចដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២ ដោយមិនអស់កម្រៃទេ

រួសរាន់ឡើង!គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់អាចដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២ ដោយមិនអស់កម្រៃទេ


(រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍មានកិត្តយសជម្រាបជូនលោក លោកស្រីជាម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ សូមរួសរាន់ដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២ ដោយផ្ទាល់មកក្រសួងទេសចរណ៍ ឬការស្កេន QR Code នៅលើបណ្ណផ្សព្វផ្សាយ (ដូចមានភ្ជាប់) ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី ខេត្ត សម្រាប់អាជ្ញាបណ្ណទេសចរណ៍ដែលចេញដោយក្រសួងទេសចរណ៍។ ដោយឡែក សម្រាប់អាជ្ញាបណ្ណទេសចរណ៍ដែលចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់អាជីវកម្មទេសចរណ៍ត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២ ពីរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្រាប់ការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ឆ្នាំ២០២២ ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវភ្ជាប់មកជាមួយនូវអាជ្ញាបណ្ណទេសចរណ៍មានសុពលភាព, វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទេសចរណ៍, និងឯកសារភ្ជាប់តម្រូវផ្សេងៗទៀត។

សូមបញ្ជាក់ផងដែរថា សម្រាប់អាជីវកម្មដែលមានអាជ្ញាបណ្ណហួសសុពលភាព នឹងមិនត្រូវបានរួចផុតពីការពិន័យអន្តរការចំពោះការយឺតយ៉ាវឡើយ។