វៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទេសចរមកលេងកម្ពុជាច្រើនជាងគេ

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទេសចរមកលេងកម្ពុជាច្រើនជាងគេ


ភ្នំពេញ៖ ទេសចរវៀតណាម មកលេងកម្ពុជា ជាង១៨ម៉ឺននាក់ ដែលឈរនៅលំដាប់លេខ២ ។ តួលេខនេះកើនឡើងជាង ៣ដង បើធៀបនឹងរយៈពេល៩ខែដូចគ្នា ក្នុងឆ្នាំ២០២១។
 

ថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន រំពឹងថា ចំនួនទេសចរនៃប្រទេសទាំងពីរ នឹងកើនឡើងទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់គោលដៅ និងផលិតផលទេសចរណ៍។

ដើម្បីត្រៀមខ្លួនទទួលលំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។ 

គួរបញ្ជាក់ផងដែរថា កន្លងមក ប្រទេសកម្ពុជា និងវៀតណាម ឈរនៅលំដាប់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ី ក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច រហូតឈានដល់ការបើកទទួលទេសចរ និងធុរជនបរទេស ក្រោយវិបត្តិកូវីដ-១៩ ។ នេះបើតាមការសែតជប៉ុន NIKKEI ដែលបានវាយតម្លៃ និងចាត់ថ្នាក់ប្រទេសលើសកលលោក៕