ឆាយតាហ៊ីង
ឆាយតាហ៊ីង
ឆាយតាហ៊ីង ជាកន្លែងដែលមានអាកាសធាតុត្រជាក់ខ្លាំងនៅពេលយប់ ចុះអ័ព្ទច្រើននៅពេលព្រឹក ហើយថ្ងៃបើកខ្លាំងនៅពេលរសៀល។ជាពិសេស មានផ្ទាំងថ្មធំៗ រាប់សិបផ្ទាំងពាសពេញផ្ទៃទឹកដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរងូតទឹកលេងកម្សាន្ដ។ កន្លែងនេះផងដែរជាទីតាំងដែលអ្នកស្រុកតំបន់អារ៉ែងនិយមប្រមូលគ្នាទៅងូតទឹកលេងកម្សាន្ដរៀងរាល់រដូវចូលឆ្នាំប្រពៃណីជាតិ។
សកម្មភាពកម្សាន្ត៖ងូតទឹកលេងកម្សាន្ដ ថតរូបអនុស្សាវរីយ៍ ទស្សនាព្រៃព្រឹក្សា និងសត្វព្រៃដូចជា សត្វស្វា ទោច បក្សាបក្សីជាដើម។
អាសយដ្ឋាន៖ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្ដកោះកុង
ម៉ោងដំណើរការ៖07:00 - 17:00