ភ្ញៀវទេសចរក្នុងប្រទេសស្ទុះឡើង១លាននាក់ ក្នុងសប្ដាហ៍ទី៤ខែតុលា
(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ (ថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២) មានការស្ទុះឡើងច្រើនជាងសប្ដាហ៍មុនៗ ដោយទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប១,០៧៣,៣៨៩នាក់ ក្នុងនោះភ្ញៀវជាតិ១,០៤០,៩៧៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣២,៤១៥នាក់។ នេះបើតាមលោក ថោង ខុន ដែលបានបញ្ជាក់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តស្វាយរៀង ៤៤៥,៨៩៤នាក់
* ខេត្តកណ្តាល ២០៦,៤០៥នាក់
* ខេត្តព្រះសីហនុ ១៧៣,២៦៤នាក់
* ខេត្តក្រចេះ ៦០,២១០នាក់
* ខេត្តសៀមរាប ៣៤,៤៨៦នាក់
* ខេត្តកំពត ២៥,២១៦នាក់
* ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់
* រាជធានីភ្នំពេញ ២២,៧២៣នាក់
* ខេត្តកែប ១៦,៥៦៦នាក់
* ខេត្តបន្ទាយមានជ័យ ១៥,៤២៧នាក់។
លោក ថោង ខុន បានបញ្ជាក់ថា តួលេខខាងលើមានការកើនឡើង១០១.៥៩%ធៀបនឹងសប្តាហ៍កន្លងមក។ កំណើននេះកើនឡើងដោយសាររដ្ឋបាលខេត្តកណ្តាល និងខេត្តស្វាយរៀងមានរៀបចំពិធីប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត៕