ប្រាសាទប្រែរូប

ប្រាសាទប្រែរូប


ប្រាសាទដែលភាគច្រើនបានតែជិះកាត់តែមិនបានចូលទស្សនា❣️

ប្រាសាទប្រែរូប ជាប្រាសាទឥដ្ឋធំជាងគេក្នុងសម័យអង្គរ

សៀមរាប៖ ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ យោងតាមសិលាចារឹកនៃប្រាសាទនេះដែលមានលេខសម្គាល់K.806 គេដឹងថាទីនេះជាទេវស្ថានដែលសង់ឡើងក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទេវ។ ព្រះអង្គបានកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា។ ចម្លាក់ទេពដែលសំខាន់ជាងគេនិងមានទម្រង់ជាសិវលិង្គព្រះនាមរាជេន្ទ្រភទ្រេស្វរៈ ក៏ត្រូវបានតម្កល់នៅប្រាង្គកណ្ដាលនៃប្រាសាទនេះ រួមជាមួយទេពផ្សេងៗនៅតាមប្រាង្គដទៃទៀតដែលជាការឧទ្ទិសភ្ជាប់ដល់បុព្វការីជនរបស់ព្រះអង្គ។

អត្ថបទដោយ៖ ឡុង តូន

ប្រភព៖ #KI_TUO_Picture