ខ្លឹមសារសំខាន់ៗនៃសៀវភៅវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣
ដើម្បីធានាឱ្យបាននូវភាពជោគជ័យក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង រាជរដ្ឋាភិបាលបានគិតគូររៀបចំដាក់ចេញវិធានការសំខាន់ៗ ដែលរួមមានទាំង វិធានការរដ្ឋបាល, វិធានការសុខាភិបាល,វិធានការពន្ធ និងវិធានការមិនមែនពន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅសំខាន់ៗចំនួន ០៥ ក្នុងនោះមានចំនួន ៣៥ វិធានការ រួមមាន៖
ទី១)-ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង
ទី២)-ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិករទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី
ទី៣)-ការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង
ទី៤)-ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង
ទី៥)-ការផ្សព្វផ្សាយ ការអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ។
👉គោលដៅទី០១៖ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង(វិធានការទី០១-០៦)