ដែនជំរកសត្វព្រៃពាមក្រសោប

ដែនជំរកសត្វព្រៃពាមក្រសោប


ដែនជំរកសត្វព្រៃពាមក្រសោប
👉🏼ដែនជំរកសត្វព្រៃពាមក្រសោប ជាតំបន់ទេសចរណ៍ធម្មជាតិដែលមានឈ្មោះបោះសម្លេងថាជាកន្លែងអភិរក្សដើមកោងកាងប្រមាណជាង២៣.៧៥០ហិចតា និងមានកូនកោះតូចៗជាច្រើន។
👉🏼ម៉្យាងទៀតតំបន់នេះ ភ្ញៀវទេសចរអាចផ្លាស់ប្ដូរបទពិសោធន៍ដោយគយគន់មើលទេសភាពដើមកោងកាងដ៏ស្រស់ត្រកាល អមទៅដោយសមុទ្រដ៏ធំល្វឹងល្វើយ។
👉🏼លើសពីនេះទៅទៀត ភ្ញៀវទេសចរក៏អាចទៅទស្សនាភូមិនេសាទតាមរយៈការជិះទូកដើម្បីទស្សនាពីរបៀបនេសាទរបស់អ្នកភូមិនៅក្នុងតំបន់នោះផងដែរ។
📌📌នៅទីនោះ ភ្ញៀវទេសចរប្រាកដជាមិនអាចភ្លេចបាននោះទេគឺ ការថតរូបអនុស្សាវរីយ៍ គយគន់ទេសភាពធម្មជាតិ ទស្សនាភូមិនេសាទ និងមានសេវាកម្មជិះទូកកម្សាន្ត…។

📍ទីតាំង៖ ភូមិពាមក្រសោបទីមួយ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង

📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី