រមណីយដ្ឋានពយយាយម៉ៅ

រមណីយដ្ឋានពយយាយម៉ៅ


📸ទស្សនាស្រុកយើង(Visit Our Home) “សរលាញ់ជាតិ ត្រូវស្គាល់ទឹកដី”

រមណីយដ្ឋានពយយាយម៉ៅ ជារមណីយដ្ឋានមួយដែលមានទីតាំងនៅខេត្តព្រះសីហនុ ជាប់ឆ្នេរសមុទ្រ មានកន្លែងលេងទឹកដ៏ស្រស់ស្អាតដែលអាចអន្ទងចិត្ដភ្ញៀវមិនឱ្យភ្លេចឆៀងអើតឈ្ងោក មិនដាច់រយៈ ។ ស្ពានបេតុងលយចូលផ្ទៃសមុទ្រត្រូវបានសាងសង់ ឡើងតម្រូវចិត្ដភ្ញៀវអោយឈរគយគន់មើលទិដ្ឋភាពឆកកំពង់សោម ​ថតរូប​សែលហ្វ៊ី​ពេញ​អេក្រង់​តែ​ឆ្នេរ​ក្រាល​ដោយ​ថ្មដុះ​រដិបរដុប​ច្រូងច្រាងនិងងូតទឹកលេងកម្សាន្ត ជាមួយនិងខ្យល់អាកាលបរិសុទ្ធនៃជំនោសមុទ្រដ៏សែនត្រជាក់ និងទេសភាពស្រស់ស្អាតនៃឆ្នេរសមុទ្រនិងអង្រួនអារម្មណ៍អ្នកទេសចរមកលេងនៅក្នុងតំបន់យ៉ាងច្រើនកុះករ ទាំងទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តលេងគ្រប់រដូវកាល។

🤘ខេត្តព្រះសីហនុ!!!