សហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែង
📸ទស្សនាស្រុកយើង(Visit Our Home) "សរលាញ់ជាតិ ត្រូវស្គាល់ទឹកដី"
🚙🚌សហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែង💚💚💚
📌វាមានចំងាយប្រមាណ ៨០ គ.ម ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានចំងាយប្រមាណ៣០០ គ.ម ពីរាជធានីភ្នំពេញ ដែលទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរមកកាន់សហគមន៍នេះបានតាម ផ្លូវជាតិ លេខ ៤ និង លេខ ៤៨ ជាមួយទេសភាពព្រៃភ្នំខៀវស្រងាត់អមជាមួយខ្យល់អាកាសបរិសុទ្ធនៃតំបន់ ព្រៃត្រូពិច ។
📌ទេសចរជាតិ និងអន្តរជាតិគួរតែចំណាយពេលយ៉ាងតិចបំផុត៣ថ្ងៃ២យប់ ឬក៏៥ថ្ងៃ៤យប់ ដើម្បីទស្សនាកម្សាន្តតំបន់ទាក់ទាញសំខាន់ប្រហែលជា៦០កន្លែង។
‼️‼️ចំណុចពិសេស ដែលទេសចរត្រូវដឹងនោះគឺ ស្នាក់នៅកាន់តែយូរពួកគេនឹងទទួលបានការពេញចិត្តកាន់ខ្ពស់ ព្រោះពួកគេអាចទទួលបាននូវជីវិតរស់នៅបែបធម្មជាតិ ដំណើរផ្សងព្រេងបែបអេកូទេសចរណ៍។
📌សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង មានទីតាំងស្ថិតក្នុងតំបន់ស្ទឹងអារ៉ែង ដែល គ្របដណ្ដប់ទៅលើឃុំ ចំនួន ០៣ គឺ ឃុំថ្មដូនពៅ ,ឃុំជំនាប់ និងឃុំចំណារ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។