រមណីយដ្ឋានទឹកឆា
👉រមណីយដ្ឋានទឹកឆា ជាកន្លែងដែលមានភាពទាក់ទាញខ្លាំងនៅក្នុងខេត្ដកំពង់ចាម ទេសចរអាចមកលេងកម្សាន្ដ និងទស្សនាប្រាសាទបុរាណតាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០២៥) និងវត្តព្រះពុទ្ធសាសនានៅជាមួយគ្នាផងដែរ។រមណីយដ្ឋាននេះមានទេសភាពស្រស់ស្អាតអមជាមួយតំបន់ទឹកផុសធម្មជាតិ ដ៏អាថ៌កំបាំងនិងហូរតាមប្រឡាយទឹកបុរាណ ដែលអាចទស្សនាលេងកម្សាន្តបាន នូវតំបន់កសិ-ទេសចរណ៍ សួនសត្វ សួនផ្កា វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រព។
🤙🤙រមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម!
📸ទស្សនាស្រុកយើង(Visit Our Home) "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី"




