ទឹកជ្រោះកាចាញ
ទឹកជ្រោះកាចាញ
ជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលសម្បូរទៅដោយទេសភាពពណ៌បៃតង ទឹកជ្រោះដ៏ស្រស់ស្អាត និងម្លប់ឈើដ៏ត្រជាក់ គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរអាចលេងទឹកឬហែលទឹក ដើរឆ្លងស្ពានយោល ទស្សនាទេសភាពព្រៃភ្នំ តូបសម្រាប់អង្គុយញ៉ាំអាហារ ថតរូបទុកជាអនុស្សាវរីយ៍ និងចំណុចផ្សេងៗទៀត។
📍ទីតាំង៖ ឃុំកាចាញ ស្រុកបានលុង ខេត្តរតនគិរី