ទឹកធ្លាក់ជ្រោះឱម៉ាល់

ទឹកធ្លាក់ជ្រោះឱម៉ាល់


ទឹកធ្លាក់ជ្រោះឱម៉ាល់ 

           ជារមណីយដ្ឋានធម្មជាតិមួយនៅខេត្តកំពតដែលមានភ្ញៀវទេសចរតិចតួចណាស់ស្គាល់ពីវា មិនថាភ្ញៀវជាតិ អន្តរជាតិ ឬភ្ញៀវក្នុងខេត្តនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះដែរ។
ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើង កាន់តែល្អ។ ទឹកជ្រោះឪម៉ាល់មានចម្ងាយប្រហែល១១ គ.ម ពីក្រុងកំពត យើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្ទិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយាន្តប្រហែល៧គម និងត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល៤គមទៀតទើបទៅដល់។

នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា និងអាចទស្សនាចំការដំណាំហូបផ្លែជាច្រើននៅតាមដងផ្លូវ ជាពិសេសចំការធូរេនដែលជាដំណាំហូបផ្លែ តំណាងអោយខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញខៀវស្រងាត់ សំលេងសត្វបក្សីយំលឺអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍អ្នកដែលបានទៅទីនោះមិនចង់អោយត្រលប់មកវិញឡើយ៕

ភ្ញៀវទេសចរអាចមើលឃើញទឹកធ្លាក់នៅខាងឆ្វេងដៃហូររណ្ដំ ជាមួយដុំថ្មតូចធំតម្រៀបគ្នាក្នុងជ្រលងអូរ ហើយទឹកដែលហូរធ្លាក់មកនេះគឺត្រូវបានស្តុកទុកសម្រាប់អោយភ្ញៀវអាចចុះលេងទឹកយ៉ាងសប្បាយរីករាយដោយមិនភ័យព្រួយខ្លាចគ្រោះថ្នាក់ រួមជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង ដើមឈើតូចធំដុះអមផ្លូវទឹកដែលហូរ គឺភ្ញៀវប្រាកដជាបាត់អស់ទាំងទុក្ខកង្វល់។
📌ទេសចរអាចមានជាអាហារដែលវេចខ្ចប់ផ្ទាល់ខ្លួនយកទៅញ៉ាំជុំគ្នាជាមួយគ្រួសារនៅក្រោមម្លប់ឈើដ៏ត្រជាក់ អាចងូតទឹកលេង និងការថតរូបទុកជាអនុស្សាវរីយ៍ជាដើម។
📍ទីតាំង៖ ភូមិម៉ាក់ប្រាង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត

📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី