ទឹកធ្លាក់វាលពួច
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
តំបន់ទឹកធ្លាក់វាលពួច ជាតំបន់មួយដែលមានសកត្តានុពលធម្មជាតិគួរឱ្យទាក់ទាញមួយក្នុងខេត្តកំពត ទោះជាមិនទាន់មានការរៀបចំហេដ្ឋារចនាសម័្ពន្ធឱ្យបានត្រឹមត្រូវក៏ដោយ ក៏ភ្ញៀវទេសចរនាំគ្នាទៅសម្រាកកម្សាន្តច្រើនជាងមុន បន្ទាប់ពីមានការរៀបចំជារីហ្សត និងអាហារដ្ឋានខ្លះៗនៅទីនោះ។ តំបន់នោះភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើជើងដែលអាចកម្សាន្តគយគន់ទេសភាពដងភ្នំ
ទឹកធ្លាក់វាលពួច
ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានទឹកជ្រោះព្រៃភ្នំ និងទេសចរណ៍ធម្មជាតិមានភាពទាក់ទាញដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍ក្នុងការទៅលេង មានទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ទឹកធ្លាក់ថ្លាឈ្វេងគួរឱ្យចង់ងូតលេងកម្សាន្ត។
📌សកម្មភាពកំសាន្ត៖ ដំណើរកម្សាន្តបែបផ្សងព្រេង លេងទឹក ទៅពិកនិច មើលទេសភាពព្រៃភ្នំ និងថតរូបទុកជាអនុស្សាវរីយ៍។
📌តំបន់ទឹកធ្លាក់វាលពួច ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ដើម្បីធ្វើដំណើរទៅដល់តំបន់នោះ ត្រូវជិះទៅផ្លូវជាតិលេខ៣ កំពត-វាលរិញ ចូលតាមក្លោងទ្វារវត្ត ព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។