ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំ ស្តីពី បច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន

ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំ ស្តីពី បច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន


 (ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom (Information Technology Platform Zoom) លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងទេសចរណ៍ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមរយៈប្រព័ន្ធវីដេអូពីចង្ងាយ សរុបប្រមាណ ១០០នាក់។

កិច្ចប្រជុំនេះបានពិភាក្សា និងត្រួតពិនិត្យលើ៖

ទី១៖បច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២ នៃក្រុមការងារលេខាធិការដ្ឋាននៃក្រុមរាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី២៖ផែនការរបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ឡើងវិញ ក្នុងពេលងើបពីវិបត្តិជំងឺកូវីដ១៩ ដើម្បីស្ដារ និងពង្រឹងជំនាញបន្ថែម។ 

ទី៣៖ពិនិត្យស្ថានភាពអាជីវកម្មទេសចរណ៍ រងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងការដំណើរការឡើងវិញ។

ទី៤៖ពិភាក្សាផែនការត្រៀមសម្រាប់  «ឆ្នាំ ទស្សនាកម្ពុជា២០២៣»