រមណីយដ្ឋានចំការកាហ្វេ

រមណីយដ្ឋានចំការកាហ្វេ


រមណីយដ្ឋានចំការកាហ្វេ 
គឺជារមណីយដ្ឋានបែបកែច្នៃ។ ទីនោះគឺជាចំការកាហ្វេដ៏មានប្រជាប្រិយភាពមួយនៅក្នុងខេត្ដមណ្ឌលគិរី ដោយសារតែនៅទីនោះមានទេសភាពចំការកាហ្វេដ៏ស្រស់ស្អាត។ 
📌រមណីយដ្ឋានចំការកាហ្វេមិនត្រឹមតែមានចំការកាហ្វេប៉ុណ្ណោះទេ ប៉ុន្ដែមានទាំងផ្កាជាច្រើនប្រភេទ និងមានចំការជាច្រើនផ្សេងទៀតដូចជា ចំការទុរេន ចំការម្រេច និងចំការផ្លែឈើជាច្រើនទៀត។ មិនតែប៉ុណ្ណោះ នៅទីនោះក៏មានបឹងដ៏ស្រស់ស្អាតដែលមានភោជនីយដ្ឋានតូចមួយនៅក្បែរនោះ ដែលអាចឱ្យអ្នកញ៉ាំកាហ្វេ និងគយគន់ទេសភាពចំការកាហ្វេដ៏ស្រស់ស្អាត។
📌ទេសចរអាចញុំាកាហ្វេ មើលទេសភាពព្រៃភ្នំ ដើរលេងក្នុងចម្ការ មើលថ្ងៃលិច ស្រស់ស្រូបអាហារ ស្រូបយកខ្យល់បរិសុទ្ធ បន្ថែមពីនេះក៏មានផ្ទះស្នាក់ផងដែរ។
📍ទីតាំង៖ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី
📌ម៉ោងដំណើរការ៖ 06:00ព្រឹក - 18:00ល្ងាច រៀងរាល់ថ្ងៃ។

📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី

ប្រភពរូបភាពៈ TNAOT ( https://www.tnaot.com/km/m/detail/article/10930770)

រមណីយ៍ដ្ឋានចំការកាហ្វេ☕️ - TNAOT
រមណីយ៍ដ្ឋានចំការកាហ្វេ☕️ - TNAOT

 

រមណីយ៍ដ្ឋានចំការកាហ្វេ☕️ - TNAOT
រមណីយ៍ដ្ឋានចំការកាហ្វេ☕️ - TNAOT
រមណីយ៍ដ្ឋានចំការកាហ្វេ☕️ - TNAOT