ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ កាលពីល្ងាចថ្ងៃទី០១ ខែមេសា
(ហ្សាកាតា)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី០១ ខែមេសានេះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រជាខ្លាំងពីអាជ្ញាធរកីឡាឥណ្ឌូនេស៊ី ក៏ដូចជាប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនីឥណ្ឌូនេស៊ី ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី(Gelora Bung Karno)។
ពិធីដង្ហែដ៏មានអត្ថន័យនេះ បានធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC និងលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ហើយក៏មានការចូលរួមពីលោក Muhadjir Effendy រដ្ឋមន្ដ្រីស្ដីទីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី, លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ព្រមទាំងឯកអគ្គរាជទូត និងមន្ដ្រីទូតបណ្ដាប្រទេសក្នុងតំបន់ រួមទាំងកីឡាករ-កីឡាការិនីកម្ពុជា និងឥណ្ឌូនេស៊ីសរុបប្រមាណ ៤០០នាក់។
ខាងក្រោមនេះ គឺជាពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅល្ងាចថ្ងៃសៅរ៍នេះ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៖