ភ្ញៀវទេសចរចិនត្រឡប់មកកម្ពុជាសាជាថ្មីបន្ទាប់ពីប្រទេសចិនប្រកាសបើកប្រទេសឡើងវិញទាំងស្រុងនាដើមឆ្នាំនេះ

ភ្ញៀវទេសចរចិនត្រឡប់មកកម្ពុជាសាជាថ្មីបន្ទាប់ពីប្រទេសចិនប្រកាសបើកប្រទេសឡើងវិញទាំងស្រុងនាដើមឆ្នាំនេះ


ស្វាគមន៍ការមកដល់ជាថ្មីរបស់ភ្ញៀវទេសចរជនជាតិចិន នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារ៉ុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូទទួលស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុដែលមានអ្នកដំណើរសរុបចំនួន ១០៤នាក់។

ការចាប់ផ្តើមហោះហើរជាប្រចាំឡើងវិញនេះគឺជាស្ពានតភ្ជាប់លំហូរភ្ញៀវទេសចរពីប្រទេសចិនមកកាន់កម្ពុជា ជាពិសេសលើទឹកដីនៃតារារះនាទិសនីរតីរបស់យើង បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញ។ នៅក្នុងពិធីទទួលស្វាគមន៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមកាតា និងអ្នកមុខអ្នកការ ក្រុមយុវជនជាច្រើនរូបទៀត។