ក្រសួងទេសចរណ៍ជូនដំណឹងពីការអនុវត្តការចុះបញ្ជីស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ក្រសួងទេសចរណ៍ជូនដំណឹងពីការអនុវត្តការចុះបញ្ជីស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន


ក្រសួងទេសចរណ៍ជូនដំណឹងពីការអនុវត្តការចុះបញ្ជីស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

កាលពីថ្ងទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានជូនដំណឹងពីការពង្រឹងការអនុវត្តការចុះបញ្ជីស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងការបង់កម្រៃសេវាសាធារណៈតាមប្រព័ន្ធធនាគារទាំងស្រុង  ដោយលើកលែងតែសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដែលអនុញ្ញាតឱ្យស្នើសុំដោយផ្ទាល់ ឬតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
សម្រាប់ឆ្នាំ២០២៣នេះតទៅ ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន តាមរយៈគេហទំព័រ ដូចខាងក្រោម៖
- សម្រាប់អាជីវកម្មទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍មុនថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍របស់ខ្លួនតាមរយៈគេហទំព័រ៖ www.cambodiatourismindustry.org
- ដោយទ្បែក សម្រាប់អាជីកម្មទេសចរណ៍ រួមមានសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន  CamDx ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណថ្មី ឬបន្តតាមរយៈគេហទំព័រ៖ www.mot.registrationservices.gov.kh
- សម្រាប់អាជីវកម្មសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណថ្មី ឬបន្តតាមរយៈមន្ទីរទេសចរណ៍រាជធានី ខេត្ត ឬប្រព័ន្ធអនទ្បាញ ដែលមានគេហទំព័រ៖ www.cambodiatourismindustry.org
- ការអនុវត្តការបង់កម្រៃសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ត្រូវបានធ្វើទ្បើងតាមប្រព័ន្ធធនាគារទាំងស្រុងតាមរយៈធនាគារ វីង (Wing Bank) ឬធនាគារ ABA (ABA Bank)។